តើអង្គរសង្រ្កាន្ត ឆ្នាំ២០២៤ មានអ្វីប្លែកជាងឆ្នាំមុនៗដែរឬទេ?

ដោយមានការផ្ទុះកំហឹងពីមហាជនដែលបានបញ្ចេញ មតិផ្សេងៗគ្នាអំពីពាក្យសង្រ្កាន្តនោះមក ក៏លេចចេញនូវសេចក្តីថ្លែងការមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់យ៉ាងច្បាប់ៗថា៖ សូមប្រជាជនខ្មែរកុំមានការភ័ន្តច្រឡំអំពីពាក្យសង្រ្កាន្តដែលថៃបានបញ្ចូលទៅជាបេតិកភណ្ឌជាតិរបស់គេ គឺត្រឹមតែប្រើពាក្យ Sangkran in Thailand បានន័យថាគឺជាសង្រ្កាននៅក្នុងប្រទេសថៃ (មិនមែនជាសង្រ្កាន្តរបស់ថៃទេ) ការភ័ន្តច្រឡំនេះបណ្តាលឱ្យមានការទំនាស់រវាងជាតិសាសន៍ទាំងពីរទៅវិញ។ រីឯខ្មែរក៏និងដាក់បញ្ជូនពាក្យ "សង្រ្កាន្ត" ទៅក្នុងបេតិកភណ្ឌរបស់ខ្លួននាពេលខាងមុខដូចគ្នា ព្រោះពាក្យសង្រ្កាន្តត្រូវបានប្រើនៅតាមបណ្តាប្ររទេសនានាមួយចំនួនដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសភូមា និងប្រទេសឡាវ។ ក្រោយពីមានការគូសបញ្ជាក់យ៉ាងច្បាស់ៗរបស់
សម្តេចធិបតី ហ៊ុន ម៉ាណែត រួចមក ក៏អារម្មណ៍របស់មហាជនខ្មែរបានស្ងប់ទៅវិញបន្ទាប់ពីពួកគាត់បានយល់អំពីអត្ថន័យ Sangkran in Thailand រួចមក។
សរុបមកសេចក្តីមក "បុណ្យសង្រ្កាន្ត" និងត្រូវបានប្រារព្ធនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស ដោយឡែកនៅអង្គរវត្ត ឯកឧត្តមដែលជាខេត្តសាម៉ីខេត្ត និងរៀបចំដោយខ្លួនឯង គឺមិនដូចការរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដូចប៉ុន្មានឆ្នាំមុនៗនោះឡើយ។
No comments:
Post a Comment